logo
Header Logo
News Detail
thumbnail
តំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា សរសើរ និងលើកទឹកចិត្តការខិតខំរបស់កម្ពុជា
82
26-May-2025
National news
Link

ក្នុងកិច្ចជំនួបជាមួយឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោកស្រី Nellie GUSAYNI ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ប្រចាំកម្ពុជា(IOM) ថ្លែងដោយមិនអល់អែកថា ក្នុងនាមជាជនជាតិលីបង់ ម្នាក់ លោកស្រី ដឹងនិងយល់អំពីទុក្ខលំបាករបស់ប្រទេស ដែលមានសង្គ្រាមស៊ីវិល ព្រមទាំងបញ្ហាជាច្រើន ដែលត្រូវការពេលវេលា ដើម្បីដោះស្រាយ ហើយលោកស្រី បានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា កន្លងមក។ 


លោកស្រី Nellie GUSAYNI បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៀតថា លោកស្រី ទទួលស្គាល់ថា បញ្ហាជួញដូរមនុស្ស មានវិសាលភាពធំធេង និងជាការគំរាមកំហែងពិភពលោក មិនមែនតែប្រទេសកម្ពុជាតែមួយគត់ឡើយ និងថាបញ្ហានេះ មិនអាចដោះស្រាយបាន ដោយផ្អែកតែលើរាជ ឬរដ្ឋាភិបាល នៃប្រទេសមួយនោះឡើយ គឺត្រូវតែមានការគាំទ្រសហការ រួមទាំងពីអង្គការបរទេស។ 


ក្នុងឱកាសនោះដែរ លោកស្រី Nellie GUSAYNI ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត។ លោកស្រី ក៏បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។ 


ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា  ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃ​ខ្ពស់ចំពោះលោកស្រីប្រធានបេសកកម្ម និងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងមហាផ្ទៃកម្ពុជា និងអង្គការ IOM ព្រមទាំងការជួយគាំទ្រដល់ប្រទេសកម្ពុជា ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនួយសម្ភារៈបច្ចេកទេស ជាបន្តបន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។  

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណអង្គការ IOM ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា រហូតទទួលស្គាល់ជាប្រទេសជ័យលាភីក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការបន្តគាំទ្រឱ្យមានកិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់ ក្នុងនាមជាប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM និងការគាំទ្រឱ្យកម្ពុជា ធ្វើជាសហប្រធានជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ ពាក់ព័ន្ធទេសន្តរប្រវេសន៍ ក្នុងតំបន់  និងដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសជ័យលាភីក្នុងតំបន់ថែមទៀត។ 


ក្នុងជំនួបនេះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Nellie GUSAYNI បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងសង្ឃឹមយ៉ាងម៉ុតមាំថាកិច្ចសហការដ៏ស្អិតល្មួតរវាងអង្គការ IOM និងរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តទៅមុខទៀត៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior