

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចង្អុលណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ អង្គភាព លោកអធិការនគរបាលក្រុង ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧១ផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង






