logo
Header Logo
News Detail
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បញ្ជាកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម មិនត្រូវពាក់ព័ន្ធបទល្មើស Online Scams
215
31-Mar-2026
Social Security News
Link

រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដោយមិនត្រូវចូលខ្លួនទៅជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នង នៃបទល្មើស Online Scams ដែលមូលហេតុនាំឱ្យអាប់ឱនដល់កិត្តិយសបុគ្គលនគរបាល និងអង្គភាព ដែលជាស្ថាប័នអ្នកអនុវត្តច្បាប់ជាដាច់ខាតនោះឡើយ។


ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅបន្ដរបស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា ក្រៅពីមិនត្រូវជាប់ពាក់ព័ន្ធបទល្មើស Online Scams ហើយនោះ មន្ដ្រីនគរបាលទាំងអស់ ក៏មិនត្រូវជាប់ពាក់ព័ន្ធជាមួយបទល្មើសខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន។


បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានឯកភាពតាមរបាយការណ៍លើកឡើងរបស់ លោកឧត្តមសេនីយ៍ត្រី សេន សុភាព ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងថ្លែងការសរសើរ អរគុណយ៉ាងជ្រាលជៅបំផុតដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន អតីតប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដែលបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ក៏បានណែនាំដល់កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ត្រូវត្រៀមចុះប្រតិបត្តិការ និងសហការជាមួយអង្គភាពពាក់ព័ន្ធ ជាពិសេសនៅពេលចុះប្រតិបត្តិការមន្ដ្រីទាំងអស់ ត្រូវស្តាប់ប្រធានក្រុមចុះប្រតិបត្តិការ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវស្ដង់ដារប្រតិបត្តិ (SOP) ដែលបានដាក់ចេញដោយ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។


លើសពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានជំរុញឱ្យនាយកដ្ឋាន ត្រូវរៀបចំឱ្យមានសមភាពការងារ និងការបែងចែកតួនាទី ភារកិច្ច ហើយត្រូវរៀបចំឱ្យបានទូលំទូលាយជាងមុន សម្រាប់មន្ដ្រីដែលមានបទពិសោធន៍ច្រើន ក្នុងការចុះបំពេញការងារត្រូវបង្ហាត់បង្រៀនដល់មន្ដ្រីដទៃ ដែលមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រសើរជាងមុន។ ជំរុញការធ្វើការងារជាក្រុម មានសាមគ្គីភាព និងចែករំលែកបទពិសោធន៍ (អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ)។


បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ពាក់ព័ន្ធបណ្តាស្នាក់ការរាល់របាយការណ៍ពីការិយាល័យ ស្នាក់ការសូមឱ្យមានការផ្ទៀងផ្ទាត់ច្បាស់លាស់ ដើម្បីសុក្រឹត្យភាព, ការិយាល័យជំនាញត្រូវបែងចែកក្រុមការងារចុះត្រួតពិនិត្យ និងកត់ត្រាទីតាំងពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មល្បែងស៊ីសង, សហការជាមួយស្នងការរងទទួលផែនសន្តិសុខ រាជធានី-ខេត្ត តាមដានទីតាំងដែលបានបង្ក្រាប បិទទីតាំងប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទកន្លងមក មិនឱ្យមានការបើកឡើងវិញ ក្នុងករណីបើកដំណើរការឡើងវិញ ត្រូវស្នើសុំគោលការណ៍ថ្នាក់ដឹកនាំបង្រ្កាបជាដាច់ខាត និងផ្តល់ជូនលិខិតសរសើរ លើកទឹកចិត្តដល់មន្រ្តីដែលមានស្នាដៃល្អជូនអង្គភាព។


ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះមន្ត្រីក្នុងនាយកដ្ឋានទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់លើកិច្ចការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior