

ពោធិ៍សាត់៖ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដេីម្បីត្រៀម ទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចនឹងអញ្ជើញមកបំពេញបេសកកម្មក្នុងទឹកដីខេត្តពោធិ៍សាត់ នាពេលខាងមុខ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋបាលក្រុង-ស្រុកទាំង៧, ឃុំ-សង្កាត់ទាំង៤៩ ទូទាំងខេត្ត, មេឃុំ ចៅសង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតយ៉ាងច្រើនកុះករ។
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់









