logo
Header Logo
News Detail
thumbnail
ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា
82
25-May-2026
National news
Link

ខេត្តកណ្តាល៖ នាព្រឹក ថ្ងៃច័ន្ទទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តកណ្តាល។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធានក្រុមប្រឹក្សា គណ:អភិបាល តំណាងអយ្យការអមសាលាដំបូងខេត្ត ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក គណ:អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មេឃុំ ចៅសង្កាត់ និងមន្រ្តីរាជការចំណុះមន្ទីរ-អង្គភាពជុំវិញខេត្តកណ្តាល សរុប៤៤៨រូប។


ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ដើម្បីបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងការចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ក៏ដូចជាការចុះឆែកឆេរភ្លាមៗ ផ្អែកតាមព័ត៌មាន និងតម្រុយដែលទទួលបានពីគ្រប់ប្រភព។ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ត្រូវបន្តផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តម គួច ចំរើន បានក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តចុះណែនាំដល់ម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងដែលមានអ្នកស្នាក់នៅប្រមូលផ្តុំ និងម្ចាស់បុរី ឱ្យអនុវត្តអំពីកាតព្វកិច្ច រាយការណ៍ ពីអ្នកស្នាក់នៅ ក្នុងទីតាំងរស់នៅប្រមូលផ្តុំរបស់ខ្លួន ឱ្យបានទៀងទាត់តាមពេលកំណត់ ដោយត្រូវផ្តល់បញ្ជីឈ្មោះអ្នកស្នាក់នៅ និងឯកសារសម្គាល់ការស្នាក់នៅ ឬឯកសារផ្សេងៗ តាមការស្នើសុំសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាបាននូវការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាព។


បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយ និងណែនាំ ដល់បណ្ដាក្រុមហ៊ុនទាំងអស់ដែលមានទីតាំងបម្រើសេវាអ៊ីនធឺណេតក្នុងខេត្តកណ្ដាល ឱ្យរាយការណ៍អំពីទីតាំងដែលស្នើសុំតភ្ជាប់អ៊ីនធឺណេតប្រើប្រាស់ទំហំធំចាប់ពី ១០០Mbps  ឡើងទៅ និងផ្តល់Location មកមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត។ ជាពិសេស ត្រូវបន្តដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវសំខាន់ៗ ដើម្បីទប់ស្កាត់ការចល័តរបស់ជនបរទេស ពីទីតាំងផ្សេងៗ ចូលមកក្នុងភូមិសាស្ត្រខេត្តកណ្ដាល។


នៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តជានយោបាយដោយសម្រួចឆន្ទៈក្នុងការបោសសម្អាតឱ្យអស់ពីកម្ពុជា ដោយបានដាក់ចេញនូវវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ពិសេសការអនុវត្តបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្តារមុខមាត់កិត្តិយសកម្ពុជាឡើងវិញ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ជារួមកិច្ចប្រតិបត្តិការបង្ក្រាបដំណាក់កាលដំបូងបានកាត់បន្ថយបទល្មើសនៅតាមបណ្តាទីតាំងធំៗ បានធ្វើឱ្យបរិយាកាសសន្តិសុខមានភាពល្អប្រសើរឡើងវិញ។ ប៉ុន្តែក្រុមឧក្រិដ្ឋជន បានផ្លាស់ប្តូរល្បិចកល និងរូបភាពដោយបំបែកខ្លួនជាក្រុមតូចៗសម្ងំធ្វើសកម្មភាពក្នុងសហគមន៍ ដែលទាមទារឱ្យមានការបន្តនិរន្តរភាពនៃកិច្ចប្រតិបត្តិការបោសសម្អាតនេះឱ្យកាន់តែសកម្ម និងហ្មត់ចត់បំផុតដើម្បីបំបាត់ឱ្យដល់ប្ញសគល់។ ហេតុនេះក្រសួងមហាផ្ទៃបានដាក់ចេញផែនការស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាត Online Scams នេះក្នុងគោលដៅរួមចំណែកធ្វើឱ្យសម្រេចក្នុងការលុបបំបាត់ទាំងស្រុង បទល្មើសនេះពីព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ថែមទៀតថា ចំពោះបញ្ហានេះ ទីស្តីការគណៈរដ្ឋមន្ត្រីក៏បាន ចេញសេចក្តីប្រកាសព័ត៌មានលេខ ០០៣ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយរាជរដ្ឋាភិបាលបានកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្រយុទ្ធប្រឆាំងរយៈពេលវែង ដែលបានបង្ហាញអំពីឆន្ទៈដឹកនាំ និងការប្តេជ្ញាចិត្តខ្ពស់បំផុតជាថ្មីម្តងទៀតក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទដោយគ្មានការអត់ឱន។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior