logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីចំនួន ៦,០៦២ក្បាលដី នៅស្រុកបន្ទាយមាស
43
09-Jul-2026
Sub-nation news
Link

កំពត៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី សរុបចំនួន ៦,០៦២ ក្បាលដី ជូនដល់ប្រជាពលរដ្ឋ។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅបរិវេណវត្តព្រៃត្រសក់ ស្ថិតក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។


យោងតាមរបាយការណ៍របស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)៖ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ ភូមិ ក្នុងឃុំទូកមាសខាងកើត ដែលមានក្បាលដីសរុបចំនួន ១,២២៧ ក្បាលដី ស្មើនឹង ៥៤០ គ្រួសារ។


ការប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ៖ នូវឯកសារនៃការវិនិច្ឆ័យដីធ្លីចំនួន ៣ ភូមិ ក្នុងឃុំត្នោតចុងស្រង់ ដែលមានក្បាលដីសរុបចំនួន ៤,៨៣៥ ក្បាលដី ស្មើនឹង ១,៥៩៩ គ្រួសារ ដើម្បីទុកឱកាសជូនប្រជាពលរដ្ឋពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ៕


ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior