logo
Header Logo
News Detail
thumbnail
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្ត
512
06-Aug-2024
National news
Link

នាព្រឹកថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានទាំងចំណុះ និងមន្ត្រីពាក់ព័ន្ធ។


ជាកិច្ចចាប់ផ្តើម ឯកឧត្តម រស់ វរុណ បានមានមតិស្វាគមន៍ដល់ថ្នាក់ដឹកនាំ និងអង្គពិធីទាំងអស់ ដែលបានរៀបចំកិច្ចប្រជុំនាព្រឹកនេះ ដើម្បីជាការជំរុញ និងលើកជាមតិយោបល់បានជាធាតុចូលបន្ថែមទៀត លើវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន និងដើម្បីធ្វើការត្រួតពិនិត្យ បូកសរុបលទ្ធផល បញ្ហាប្រឈម និងលើកទិសដៅការងារបន្ត។


ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង មានមតិថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម រដ្ឋលេខាធិការ ដែលបានអញ្ជើញជាកិត្តិយស ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំនាព្រឹកនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានវាយតម្លៃចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំដោយស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ និងបានគោរពរាយការណ៍ពីវឌ្ឍនភាព និងបញ្ហាពាក់ព័ន្ធជូនឯកឧត្តម ប្រធានអង្គប្រជុំ និងបានណែនាំជំរុញ ឱ្យគណៈប្រតិភូសវនកម្មត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការអនុវត្តការងាររបស់ខ្លួននៅតាមសវនដ្ឋានដើម្បីសម្រេចបាននូវជោគជ័យ និងជៀសវាងបាននូវបាតុភាពអវិជ្ជមានផ្សេងៗ។


ជាថ្មីម្តងទៀត ឯកឧត្តម រដ្ឋលេខាធិការ បានមានមតិផ្តាំផ្ញើសម្រាប់ក្រុមប្រតិភូនីមួយៗត្រូវអនុវត្តការងារសវនកម្មរបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវនាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពការងារ និងជំរុញ គាំទ្រឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត។ ជាកិច្ចបានបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ បានជូនពរ និងប្រសិទ្ធពរជ័យបរវសួស្តីសិរីមង្គលជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គប្រជុំទាំងមូល សូមឱ្យសម្រេចបានគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃប្រគល់ជូន៕


ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior