

តាកែវ ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការពង្រឹងការងារប្រចាំសប្តាហ៍ទី២ និងលើកទិសដៅការងារសប្ដាហ៍បន្ត នៃខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរង លោកនាយការិយាល័យទាំង៣៣ លោក-លោកស្រី នាយរងការិយាល័យ លោក-លោក ស្រីនាយផ្នែក នាយរងផ្នែក និងមន្រ្តីទាំងអស់ចំណុះឱ្យការិយាល័យទាំង៣៣ផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានកោតសរសើរដល់មន្រ្តីនគរបាលក្រោមឱវាទទាំងអស់ បានខិតខំបំពេញតួនាទីភារកិច្ចការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមធ្វើឱ្យបទល្មើសមានការថយចុះគួរឱ្យកត់សម្គាល់៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ









