

ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសហការីអមដំណើរដោយ លោកឧត្ដមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការតំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខនាំយកថវិកា និងភេសជ្ជៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កម្លាំងនគរបាលសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យមង្គលបូរី ដែររងរបួសដោយសង្រ្គាមថៃបានឈ្លានពានទឹកដីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យចំនួន៧នាក់។
អំណោយដែលយកមកចែកជូនរួមមាន៖ ថវិកា១នាក់ចំនួន ២លានរៀល, មី ចំនួន ២កេស, ទឹកក្រូចចំនួន ២កេស, ទឹកសុទ្ធចំនួន ២កេស, ទឹកដោះគោចំនួន ២កេស។
ក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ ក៏បានពាំនាំការសួរសុខទុក្ខ និងជូនពរពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមផ្ទាល់ សូមជូនពរដល់កងកម្លាំងទាំង៧រូប ឆាប់បានជាសះស្បើយពីរបួសផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ






