logo
Header Logo
News Detail
thumbnail
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជាអធិបតី ក្នុងវគ្គពង្រឹងសមត្ថភាពជនបង្គោល ពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងប្រមូលផ្តុំ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
81
05-May-2026
Social Security News
Link

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងវគ្គពង្រឹងសមត្ថភាពជនបង្គោល ពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងប្រមូលផ្តុំ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការចូលរួមពី លោក -លោកស្រីស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការ-អធិការរងទទួលផែនការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០០ផងដែរ។


វគ្គនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ បង្កើនចំណេះដឹង និងជំនាញអនុវត្តការងាររបស់មន្រ្តីនគរបាលជាតិ ក្នុងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើន ឱ្យមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបបានទាន់ពេលវេលា។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ការពង្រឹងសមត្ថភាពជនបង្គោល គឺជាកត្តាសំខាន់ក្នុងការធានាបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជាពិសេសក្នុងបរិបទដែលមានការកើនឡើង សកម្មភាពប្រមូលផ្តុំមនុស្សច្រើន ជាមួយនឹងភាពចម្រុះ ជាតិ សាសន៍ នៃជនបរទេស ដែលចូលមករស់នៅក្នុងខេត្តសៀមរាប។


លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍បន្តទៀតថា វគ្គនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការកែលម្អគុណភាពធនធានមនុស្ស និងលើកកម្ពស់ប្រសិទ្ធភាពការងារបម្រើសន្តិសុខសង្គម ឱ្យកាន់តែមានភាពរឹងមាំ និងប្រសើរឡើងបន្ថែមទៀត៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior