

ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី «ការអភិវឌ្ឍ និងសុវត្ថិភាពសង្គម» របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ (MOI-TV) ដើម្បីផ្សព្វផ្សាយ និងឆ្លុះបញ្ចាំងពីសមិទ្ធផលការងារសំខាន់ៗ ជុំវិញការអភិវឌ្ឍគ្រប់វិស័យ និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។





