

ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការជំរុញដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ផែនការងារអត្តសញ្ញាណកម្ម បន្តដឹកនាំមន្ត្រីនគរបាលជំនាញចំណុះឱ្យផែនរបស់ខ្លួន រួមជាមួយផ្នែកជំនាញអធិការដ្ឋាននគរបាលក្រុងកែប និងប៉ុស្តិ៍រដ្ឋបាលសាមី ចុះបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់សៀវភៅគ្រួសារ នៅមូលដ្ឋានសង្កាត់អូរក្រសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ នៅតាមសង្កាត់ និងសាលារៀន ក្នុងមូលដ្ឋានក្រុងកែប ខេត្តកែប។
សូមជំរាបជូនថា: បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប









