logo
Header Logo
News Detail
thumbnail
អគ្គនាយកដ្ឋានពន្ធនាគារ ចេញសេចក្តីបំភ្លឺ ករណីកាសែតកោះសន្តិភាព បានចុះផ្សាយកាលពី រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤
343
25-Dec-2024
National news
Link

ករណីកាសែតកោះសន្តិភាព បានចុះផ្សាយកាលពី រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លើកគេហទំព័រ ផ្លូវការរបស់ខ្លួន ក្រោមចំណងជើងថា “ផ្ទះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត និងរំលេចនូវខ្លឹមសារចំនួន២ចំណុចក្នុងអត្ថបទចុះផ្សាយ រួមមាន ចំណុច ទី១៖.... ប៉ុន្តែមិនយូរប៉ុន្មាន នៅអំឡុងពេលមួយសប្តាហ៍ចុងក្រោយនេះ ត្រូវបានមន្ត្រីពន្ធនាគារជាច្រើនរូបបង្ហើប អោយដឹងថា អគ្គនាយកដ្ឋានបានរៀបចំទម្លាក់មន្ត្រីពីលើមេឃអោយមកជំនួសលោកប្រធានស្តីទីរួចហើយ...។ និងចំណុចទី២៖ រកោះសន្តិភាពបានព្យាយាមទំនាក់ទំនងទៅអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារជាច្រើនលើក ដើម្បីសុំការបំភ្លឺ...តែទូរស័ព្ទមិនអាចទំនាក់ទំនងបាន។


ពាក់ព័ន្ធនឹងខ្លឹមសារ២ចំណុចខាងលើនេះ អគ្គនាយកដ្ឋានពន្ធនាគារ សូមបដិសេធ និងបកស្រាយជូន សាធារណជន គ្រប់បណ្តាញសារព័ត៌មានឱ្យបានជ្រាបថា៖


ទី១.អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ មិនបានទទួលការទាក់ទងតាមទូរស័ព្ទ ឬប្រព័ន្ធទំនាក់ ទំនងណាមួយ ពីកាសែតកោះសន្តិភាពឡើយ ជុំវិញព័ត៌មានដែលចុះផ្សាយនេះ ។


ទី២.ការតែងតាំងមន្ត្រីកម្រិតថ្នាក់ដឹកនាំឱ្យទៅកាន់មុខតំណែង ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គ្រី ប៊ុនថា ដែលទទួលមរណភាព គឺរៀបចំដោយអនុលោមតាមគោលការណ៍ណែនាំ នីតិវិធី បែបបទរដ្ឋបាល និងគិតគូរយ៉ាងល្អិតល្អន់លើគុណវុឌ្ឍនៃតួនាទីប្រធានអង្គភាព ស្របតាមស្មារតីកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពការងារ។ ផ្តើមចេញពីមូលដ្ឋានទាំងនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានអនុវត្តកិច្ចការងារនេះយ៉ាងប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់បំផុត ដោយបាន រៀបចំការប្រជុំវាយតម្លៃយ៉ាងល្អិតល្អន់ក្នុងកម្រិតថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ លើបេក្ខភាពសរុបចំនួន ៨រូប ក្នុងនោះក៏មានបេក្ខភាពជាស្ត្រីផងដែរ ដោយផ្តើមពិនិត្យលើបេក្ខភាពជាអនុប្រធានពន្ធនាគារខេត្តកោះកុង ទាំងអស់ បន្ទាប់មកទើបបេក្ខភាពដែលមានឋានៈជាអនុប្រធាននាយកដ្ឋាន។ ជាលទ្ធផល អង្គប្រជុំបានសម្រេច ជាឯកច្ឆ័ន្ទជ្រើសរើស បេក្ខភាព១រូបលេចធ្លោជាងគេ ដោយផ្អែកលើមូលដ្ឋានពិនិត្យ និងវាយតម្លៃ រួមមាន៖ អតីតភាព បទពិសោធន៍ និងស្នាដៃបំពេញការងារ, ការបណ្តុះបណ្តាលនិងសមត្ថភាពជំនាញពន្ធនាគារ ចំណេះដឹងច្បាប់ និងចំណេះដឹងទូទៅ, សមត្ថភាពភាសា និងបច្ចេកវិទ្យា, បុគ្គលិកលក្ខណៈបុគ្គល និងឥរិយាបទបំពេញការងារ, និងភាពជាអ្នកដឹកនាំប្រកបដោយនវានុវត្តន៍ ក៏ដូចជាការទទួលបានការសរសើរ និងមិនធ្លាប់ទទួលទណ្ឌកម្មវិន័យ ជាដើម ដើម្បីគោរពស្នើសុំគោលការណ៍ពិនិត្យ និងសម្រេច ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។


សេចក្តីដូចបានបដិសេធ និងបំភ្លឺខាងលើ សូមសាធារណជន និងបណ្តាសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងសូមកុំទាន់អាលវាយតម្លៃក្នុងន័យអវិជ្ជមាន តែសូមបន្តចូលរួមតាមដានលើការងារដឹកនាំគ្រប់គ្រង ជាក់ស្តែងរបស់ប្រធានពន្ធនាគារថ្មី ដែលនឹងប្រកាសឱ្យចូលកាន់មុខតំណែងក្នុងពេលឆាប់ៗខាងមុខនេះ៕

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior