logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”
229
11-Mar-2025
Sub-nation news
Link

នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”។


លោកជំទាវអភិបាលខេត្ត បានថ្លែងអំណអរគុណយ៉ាងជ្រោលជ្រៅជូនប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦ រហូតមកដល់អាណត្តិទី៧នេះ ដែលបានគិតគូរលើកកម្ពស់សមត្ថភាព ចំណេះដឹង ផ្តល់សិទ្ធិអំណាច និងផ្តល់ឱកាសដល់ស្រ្តីបានចូលបំពេញការងារប្រកបដោយថាមពល ក្នុងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែរុងរឿង។ ទន្ទឹមនេះ លោកជំទាវប្តេជ្ញាចិត្តថា នឹងចូលរួមបន្តពង្រឹងការបណ្តុះបណ្តាលអប់រំប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតដល់ស្រ្តី និងកុមារី ដើម្បីប្រសិទ្ធភាពបំពេញការងារ និងឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដើម្បីឆ្លើយតបនឹងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ខណៈស្ថានភាពនៃការវិវឌ្ឍន៍ឥតឈប់ឈរផ្នែកបច្ចេកវិទ្យា។


លោកជំទាវ អភិបាលខេត្ត បានគាំទ្រនិង វាយតម្លៃខ្ពស់ពីកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរកិច្ចការនារីខេត្ត ដែលអាចទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ព្រមទាំងកាលានុវត្តភាពនានា។ មន្ទីរកិច្ចការនារី បង្កើនការចូលរួមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជួយបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាដល់ស្រ្តី និងកុមារីនៅតាមសហគមន៍ឱ្យបានកាន់តែច្រើនឡើង ក្នុងន័យផ្តល់ចំណេះដឹង និងទទួលបានប្រសិទ្ធភាពការងារឆាប់រហ័ស។


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior