logo
Header Logo
News Detail
thumbnail
២សប្តាហ៍មកនេះ ករណីក្មេងទំនើងទូទាំងប្រទេសនៅតែបន្តភាពស្ងប់ស្ងាត់ល្អ
345
04-Nov-2024
National news
Link

រយៈពេល២សប្តាហ៍ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី ០៣ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តមានសភាពស្ងប់ស្ងាត់ល្អ ពោលគឺមានចំនួនកើតឡើងតែជាង១០ករណីប៉ុណ្ណោះ និងជាលក្ខណៈទ្រង់ទ្រាយតូចតាចទៀតផង។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃ:។


ឯកឧត្តមបណ្ឌិត បានចាត់ទុកស្ថានភាពនេះ ថាជាផលកើតចេញពីការដាក់ចេញវិធានការណ៍ប្រកប​ដោយភាពម៉ឺងម៉ាត់​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការដឹកនាំអនុវត្តយ៉ាងហ្មត់ចត់។


ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថាលទ្ធផលនេះ ក៏កើតចេញពីការប្រតិបត្តិយ៉ាងសកម្មមិនខ្លាចនឿយហត់របស់​អាជ្ញាធរ និងកងកម្លាំងគ្រប់មូលដ្ឋាន រួមទាំងការចូលរួមអប់រំ ណែនាំ ពីគ្រប់តួអង្គក្នុងសង្គម ព្រមទាំងការយល់ដឹងកាន់តែច្រើនជាងមុនពីសំណាក់ក្រុមយុវជន អំពីផលវិបាកនៃការបង្កសម្មភាពទំនើងក្នុងសង្គម។


គួរកត់សម្គាល់ថា ពីដើមឡើយ ជំនួសឱ្យពាក្យក្មេងទំនើង ចាស់ៗ ឬអ្នកដឹកនាំភូមិ ឃុំ សង្កាត់ ច្រើនតែសម្គាល់ក្រុមអុកឡុកសង្គម ដោយពាក្យ ក្រុមជនពាល ពួកអន្ទពាល ឬពួកយូកូងជាដើម។ បច្ចុប្បន្នពាក្យ «ក្មេងទំនើង» ត្រូវបានរាជរដ្ឋាភិបាល កំណត់ប្រើជាផ្លូវការ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។


នាឱកាសបូកសរុបសន្និបាតក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងបន្តយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើងនៅតាមសហគមន៍ ដោយផ្ដល់អនុសាសន៍ថា ក្នុងករណីចាំបាច់ គួរយកពួកគេឱ្យទៅមើលពន្ធនាគារ ឬមណ្ឌលអប់រំ ក្នុងន័យដាស់តឿនឱ្យកែប្រែសកម្មភាព បើមិនចង់ជាប់ឃុំ។


ប្រភព ៖ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior