

មណ្ឌលគិរី៖ នារសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញ ដឹកនាំបើកកិច្ចប្រជុំដាក់ផែនការណ៍ដល់កម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់និងថ្នាក់ដឹកនាំនៅតាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី នាពេលខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកប្រធានការិយាល័យជំនាញលោកស្នងការរងទទួលការងារព្រំដែន លោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំងពីរ លោកអធិការនគរបាលក្រុងស្រុកទាំងប្រាំជាច្រេីនរូប ។
លោកស្នងការ បានអនុញ្ញាតឱ្យលោកស្នងការរង នៅតាមបណ្តាផែនជំនាញនីមួយៗលើកឡើងពីបទពិសោធន៍ក្នុងផែនការ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលបានមកទស្សនៈកិច្ចក្នុងខេត្តមណ្ឌលគិរី កន្លងក៏ដូចជាពេលដ៏ខ្លីខាងមុខនេះ លោកស្នងការ បានបញ្ចុះកម្លាំងនគរបាលចំនួន ៦៥៦នាក់ដាក់ពង្រាយនិងរថយន្តជាច្រើនគ្រឿង និងកម្លាំងនគរបាលចរាចរណ៍ដើម្បីសម្រួលចរាចរណ៍ ក្នុងការក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី








