logo
Header Logo
News Detail
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការសកម្មភាពការងារ អនុលោមតាមផែនការគោលលេខ ០០៣ ផក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ
54
17-Jun-2026
National news
Link

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការសកម្មភាពការងារ អនុលោមតាមផែនការគោលលេខ ០០៣ ផក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំជាច្រេីនរូបផងដែរ។ 


ជាកិច្ចចាប់ផ្តេីមនៃកិច្ចប្រជុំនេះដែរ ឯកឧត្ដម អគ្គនាយក បានមានប្រសាសន៍បេីកអង្គប្រជុំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក-លោកស្រីទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ។


បន្ទាប់មក លោក ឧត្តមសេនីយ៍ទោ អ៊ុម មករា អគ្គនាយករង បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការរៀបចំផែនការសកម្មភាពការងារ អនុលោមតាមផែនការគោលលេខ ០០៣ ផក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ជូនគណៈអធិបតីនិងអង្គប្រជុំបានជ្រាប។ 


ក្នុងនោះដែរ ឯកឧត្ដម អគ្គនាយក ប្រធានអង្គប្រជុំ ក៏បានឯកភាពទៅលេីសេចក្តីរាយការណ៍សង្ខេប និងមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វេីឡេីងគឺ ដេីម្បីជជែកពិភាក្សា ផ្ដល់មតិយោបល់ និងស្វែករកធាតុចូលបន្ថែមសម្រាប់ការរៀបចំផែនការសកម្មភាពការងារ អនុលោមតាមផែនការគោលលេខ ០០៣ ផក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ និងការអនុវត្តភារកិច្ច

ឱ្យកានតែមានប្រសិទ្ធភាពថែមទៀត។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior