logo
Header Logo
News Detail
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានផ្នែកនយោបាយនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
39
29-Apr-2026
Sub-nation news
Link

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) ប្រធានផ្នែកនយោបាយនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មកបំពេញទស្សនកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យ នៅក្នុងមណ្ឌលជនភៀសសឹកស្នាក់នៅបណ្ដោះអាសន្នស្ថិតក្នុងភូមិស្លក្រាម ឃុំ ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


នៅក្នុងជំនួបទទួលស្វាគមន៍លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានជម្រាបជូនពីស្ថានភាពទូទៅនៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែង ១៥៣គ.ម ហើយក៏ជាខេត្តដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមឈ្លានពានរបស់ភាគីថៃទាំងពីរលើក ដែលធ្វើឱ្យមានមហន្តរាយប៉ះពាល់ខូចខាតលើទិដ្ឋភាពជាច្រើន ដូចជា ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធទឹក អគ្គីសនី សាលារៀន មណ្ឌលសុខភាព វត្តអារាម ផ្ទះសម្បែង ទីតាំងអាជីវកម្ម ដីលំនៅដ្ឋាន និងដីបង្កបង្កើនផល ព្រមទាំង មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ជាពិសេសគ្រាប់បែកចង្កោម ស្ថិតនៅរាយប៉ាយស្ទើរគ្រប់ទីកន្លែង នៅតាមបណ្តាក្រុងស្រុកជាប់ព្រំដែន។ 


ជាងនេះទៀតបានធ្វើឱ្យជីវិតជនស៊ីវិលស្លូតត្រង់បានស្លាប់ចំនួន៩នាក់ របួស៧៧នាក់ ខូចខាតលំនៅដ្ឋាន២.០១៨ខ្នង ភូមិចំនួន៦ភូមិ ក្នុងនោះ ភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិបន្ទាយមានរិទ្ធ ភូមិត្រពាំងសំរោង ភូមិសាមគ្គី និងភូមិផ្លូវបំបែក ស្ថិតក្នុងឃុំបន្ទាយឆ្នារ ស្រុកថ្មពួក ដែលភូមិទាំងអស់នេះត្រូវបានទាហានថៃដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រង ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនអាចចូលទៅរស់នៅវិញបាននៅឡើយមកទល់បច្ចុប្បន្ននេះ។


ឯកឧត្ដមអភិបាលខេត្ត បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយផ្តល់គោលការណ៍ឱ្យក្រុមការងារចំពោះកិច្ចរៀបចំជំរកបណ្តោះអាសន្ន ដែលមានលក្ខណៈប្រសើរជាងមុន ដោយផ្តល់ដីទំហំ២០មx៣០មក្នុងមួយគ្រួសារ លើផ្ទៃដីសរុបចំនួន៤០០ហ.ត ដើម្បីសង់ផ្ទះជូនស្នាក់នៅបណ្តោះអាសន្ន។


បន្ទាប់ពីបានស្ដាប់ការរាយការណ៍សង្ខេបរបស់អភិបាលខេត្តបន្ទាយមានជ័យ លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដោតសំខាន់ទៅលើកត្តាថែរក្សាសន្តិភាព និងឱ្យបទឈប់បាញ់យូអង្វែងតាមបណ្តោយព្រំដែន។ លោកស្រីក៏បានបន្តថា លោកស្រីក៏បានពិភាក្សាជាមួយក្រុមAOT ពីកត្តាសន្តិភាពសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាអាស៊ានមួយនេះ ជួយដល់ក្រុមAOTនៅក្នុងការជួយដល់ការងាររបស់ក្រុមAOT ដែលកំពុងបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា។ 


លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) បានលេីកឡេីងថា តាំងពីមុនមកសហរដ្ឋអាមេរិកក៏បានជួយក្នុងការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសេសលពីសម័យសង្គ្រាមនៅតាមស្រែចម្ការរបស់ប្អូនប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែនជាដេីម។ ហេីយបច្ចុប្បន្នស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏មានថវិកាមួយចំនួន សម្រាប់ដល់តំបន់ដែលរងផលប៉ះពាល់នាពេលថ្មីៗនេះ ហេីយក៏មានការជួយឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក ដែលនឹងផ្តល់ជំនួយតាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior