

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ក្នុងពិធីបុណ្យអុំទូ និងបណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានប្រមូលផ្ដុំកម្លាំងដើម្បីត្រៀមរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកំសាន្ត ក្នុងពិធីបុណ្យអុំទូក និងបណ្តែតប្រទីប នាថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤នេះ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង











