logo
Header Logo
News Detail
thumbnail
ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
92
15-May-2026
National news
Link

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភាឆ្នាំ២០២៦ នេះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អនុប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយករង ប្រធាន  អនុប្រធាននាយកដ្ឋាន ប្រធាន  អនុប្រធានការិយាល័យ ព្រមទាំង លោក លោកស្រី មន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាលជាច្រេីនរូបទៀត ។


ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ដេីម្បីត្រួតពិនិត្យ និងពិភាក្សាផ្តល់អនុសាសន៍បន្ថែមទៀត ក្នុងការរួមចំណែកកែសម្រួលទៅលេីសេចក្តីព្រាងអនុក្រឹត្យនេះឱ្យកាន់តែមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដោយផ្អែកតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចអនុវត្តបានទៅលើការពង្រឹងសណ្តាប់ធ្នាប់ និងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។


ក្នុងឱកាសនោះដែរ លោក ឆាង វ័យ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំនូវចំណុចដែលបានកែសម្រួលនាកិច្ចប្រជុំបច្ចេកទេសកន្លងមក អង្គប្រជុំក៏បានបន្តពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យនេះបន្ថែមទៀតដែរ ។


ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានស្នើដល់នាយកដ្ឋានជំនាញ និងក្រុមការងារបច្ចេកទេសបន្តពិនិត្យឡើងវិញនូវទម្រង់ ខ្លឹមសារ  និងការប្រើប្រាស់វាក្យស័ព្ទនៃជំពូក និងមាត្រានីមួយៗឱ្យមានលក្ខណៈត្រឹមត្រូវ សមស្រប និងប្រកបដោយបច្ចេកទេស  ផ្អែកតាមទិដ្ឋភាពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាដែលមានចែងក្នុងសេចក្តីព្រាងអនុក្រឹត្យនេះ៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior