logo
Header Logo
News Detail
thumbnail
ឯកឧត្ដម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៅក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
123
11-Jun-2025
National news
Link

នៅព្រឹកថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម អ៊ូច ភា រដ្ឋលេខាធិការ តំណាងឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល នៅសាលប្រជុំ ទីស្តីការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក លោកស្រី អគ្គនាយករង-ប្រធាននាយកដា្ឋន លោកអគ្គនាយករដ្ឋករទឹកស្វយ័តសៀមរាប លោក លោកស្រី អគ្គនាយករង ប្រធាននាយកដា្ឋន ប្រធានមជ្ឈមណ្ឌល ប្រធានមន្ទីពិសោធន៍ លោកអគ្គនាយករដ្ឋាករទឹកខេត្ត លោក លោកស្រី ប្រធាន មន្ទី រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធ ដោយចូលរួមផ្ទាល់មានចំនួន ៩៤ នាក់ និងតាមប្រព័ន្ធ zoom មានចំនួន ២៤ នាក់ សរុបចំនួន ១១៨ នាក់ ស្ត្រីចំនួន ២៧ នាក់។


ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ូច ភា រដ្ឋលេខាធិការ បានមានមតិសំណេះសំណាល និង សំណូមពរដល់អង្គពិធីទាំងមូល ជាពិសេសគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមមេត្តាជួយ ជំរុញការអនុវត្ត និងជួយផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ និងសូមសំណូមពរដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយតាមមូលដ្ឋាន សូមបន្ត ជួយឧបត្ថម្ភដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពផងដែរ។


ជាចុងក្រោយ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផៃ្ទ ក៏បានប្រគល់សៀវភៅគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទុកជាឯកសារផងដែរ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior