logo
Header Logo
News Detail
thumbnail
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបេីកសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធ ស្តីពី ប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន
77
03-Mar-2026
National news
Link

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី បេីកសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធស្តីពី ប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយករង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA តំណាងអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ី តំណាងអង្គការទស្សនៈពិភពលោក (Word Vision) តំណាងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) តំណាងវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ  ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល

ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត នាយករដ្ឋបាលរាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាខណ្ឌ ទាំង១៤ នៃរាជធានីភ្នំពេញ ព្រមទាំង លោក លោកស្រី សមាជិក សមាជិកា តំណាងអង្គការដៃគូពាក់ព័ន្ធសរុបចំនួន២៦០រូប ។


ជាកិច្ចចាប់ផ្តេីម ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វេីសេចក្តីរាយការណ៍អំពីលទ្ធផលការងារ ជូនគណៈអធិបតី និងអង្គពិធីទាំងមូលជ្រាប ។


ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គការ ដៃគូពាក់ព័ន្ធ ដែលបានអញ្ជេីញចូលរួមក្នុងកម្មវិធីសិក្ខាសាលាក្នុងឱកាសនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានកោតសរសេីរ និងវាតម្លៃខ្ពស់ ចំពោះអគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ ដែលបានខិតខំ បំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួននាពេលកន្លងមក ទទួលបានលទ្ធផលល្អប្រសេីរ និងបានរៀបចំកម្មវិធីសិក្ខាសាលានេះឡេីង ។


ឯកឧត្តម អភិសន្តិបណ្ឌិត បានមានប្រសាន៍បញ្ជាក់បន្ថែមផងដែរថា៖ សិក្ខាសាលានេះរៀបចំឡេីងមានគោលបំណង ដេីម្បីចែករំលែកចំណេះដឹងអំពីប្រព័ន្ធនៃការគ្រប់គ្រងទីក្រុងមេត្រូប៉ូលតែន នៅបណ្តាប្រទេសក្នុងតំបន់រួមមាន ប្រទេសជប៉ុន ប្រទេសឥណ្ឌូណេស៊ី និងប្រទេសហ្វីលីពីន  ហើយឯកឧត្តម បានជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលានាពេលនេះ នឹងទទួលបាននូវចំណេះដឹង បទពិសោធល្អៗថ្មីៗ និងធាតុចូលល្អៗបន្ថែមទៀតដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងឱកាសនេះ និងសូមប្រកាសបេីក អង្គសិក្ខាសាលាចាប់ពីពេលនេះតទៅ ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior