logo
Header Logo
News Detail
thumbnail
ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ ងួន​ ស្រេង​ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អញ្ជើញជាអធិបតីក្នុងពិធីបិទការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ
196
11-Mar-2025
National news
Link

នៅរសៀលថ្ងៃអង្គារ៏ ទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ ងួន​ ស្រេង​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង​ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ក្នុងកិច្ចប្រជុំនេះដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង  ឯកឧត្តមថ្នាក់ដឹកនាំ នៃអគ្គស្នងការនគរបាលជាតិ  ឯកឧត្តម ប្រធាននាយកដ្ឋានកណ្ដាលលោក-លោកស្រី ប្រធាន- អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្រីពាក់ព័ន្ធជារូបទៀតផងដែរ។


ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច យ៉ាងសកម្មនិងលះបង់ខ្ពង់របស់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលជាតិ ក្នុងភូមិសាស្រ្តមូលដ្ឋាន ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាប ការពារ បទល្មើស ក្មេងទំនើង ល្បែងសុីសង និងគ្រឿងញៀន ប្រកបដោយការទទួលខុសត្រូវខ្ពស់។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបញ្ជាក់ថា ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បាននឹងកំពុង យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ច តាមរយៈការកែ ទម្រង់ស៊ីជម្រៅលើផ្នែករដ្ឋបាលសាធារណៈការកែទម្រង់កងកម្លាំងនគរបាលជាតិ ការកែទម្រង់ ហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់យន្តការសវនកម្ម បាននិងកំពង់ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ របស់យើង។ ជាមួយគ្នានេះដែរការងារសវនកម្មផ្ទៃក្នុង ផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាព នៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងជនជាប់ឃុំ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែក ពង្រឹងអភិបាលកិច្ចល្អ សន្តិសុខសាធារណៈសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។


ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងពីគោលបំណងនៃសវនកម្មផ្ទៃក្នុង គឺដើម្បីធ្វើឱ្យប្រតិបត្តិការ ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដំណើរការដោយមានប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។ ទន្ទឹមនេះ បានជួយដល់ថ្នាក់ដឹកនាំសវនដ្ឋាននីមួយៗ ដើម្បីដឹកនាំបំពេញការងារប្រកបដោយ ប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់របស់ខ្លួន ជាពិសេសបានផ្តល់នូវការវិភាគ វាយតម្លៃ ពីហានិភ័យនិងអនុសាសន៍កែលម្អតាមរយៈសវនករដែលបានរកឃើញ។ ដោយឡែកការចុះធ្វើ សវនកម្មផ្ទៃក្នុង គឺជាទិដ្ឋភាពមានលក្ខណៈជាប្រព័ន្ធ ដែលសបញ្ជាក់អំពីលទ្ធផលឆ្លើយតបទៅនឹង ការចូលរួមចំណែកជួយពង្រឹងនូវការងារស្នូលរបស់សវនដ្ឋាននីមួយៗ ក៏ដូចជាអង្គភាពពាក់ព័ន្ធ រងការត្រួតពិនិត្យ និងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ។


កិច្ចបញ្ចប់ក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីជំនាញពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការល្អជាមួយគណៈប្រតិភូសវនកម្ម ប្រកបដោយការទទួលខុសត្រូវរហូតមកដល់កិច្ចបញ្ចប់សវនកម្មនាពេលនេះ៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior