logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ធំ ជំរុញអាជ្ញាធរក្រុង ស្រុក ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ទន្ទ្រាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់
29
14-Sep-2026
Sub-nation news
Link

កំពង់ធំ ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងអាជ្ញាធរមានសមត្ថកិច្ច ខិតខំចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ទន្ទ្រាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងដីព្រៃឱ្យបានប្រសើរឡើង ព្រមទាំងចាត់វិធានការតាមច្បាប់ចំពោះជនល្មើស។ 


ប្រសាសន៍នេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែសីហា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។


ឯកឧត្តម នួន ផារ័ត្ន បន្តថា កន្លងមក កម្លាំងគណៈបញ្ជាការឯករដ្ឋបាលខេត្ត ក្រុងស្រុក បានទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ មានការថយចុះជាបន្តបន្ទាប់ ដែលបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាបរបស់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងការចូលរួមសហការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


ឯកឧត្តម នួន ផារ័ត្ន បន្ថែមថា នាពេលថ្មីៗនេះ យើងចុះកំណត់ព្រំប្រទល់រវាងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ដែលមានភាពចាំបាច់ និងបានអនុវត្តការងារកំណត់ព្រំប្រទល់សម្រេចបានមួយចំនួន។ ការចុះកំណត់ព្រំប្រទល់នេះ ដើម្បីកំណត់ទីតាំង និងព្រំដីរវាងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងស្របតាមស្ថានភាពជាក់ស្តែង ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារដីរដ្ឋ ទប់ស្កាត់ការទន្ទ្រាន ការកាន់កាប់ និងការប្រើប្រាស់ដីរដ្ឋដោយខុសច្បាប់ ព្រមទាំងចូលរួមបង្ការ និងកាត់បន្ថយវិវាទដីធ្លី និងធានាបាននូវការគោរព និងការអនុវត្តសិទ្ធិប្រើប្រាស់ដីស្របតាមច្បាប់របស់ប្រជាពលរដ្ឋ។


សូមជម្រាបផងដែរ នៅខែវិច្ឆិកាខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ គ្រោងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក៕


ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior