logo
Header Logo
News Detail
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការសុំច្បាប់និងអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ សម្រាប់មន្រ្ដីនគរបាលជាតិ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (VATTMEAN APP)
54
31-Mar-2026
National news
Link

នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការសុំច្បាប់និងអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ សម្រាប់មន្រ្ដីនគរបាលជាតិ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (VATTMEAN APP) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អង្គភាពពាក់ព័ន្ធទាំងអស់ និងតំណាងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ៥៦រូប នៅបន្ទប់ប្រជុំខេត្តឧត្តរមានជ័យ នៃទីស្ដីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូ Zoom។


ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ អគ្គនាយក បានមានប្រសាសន៍បញ្ជាក់ថា ដោយយោងតាមមតិណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត នៅថ្ងៃនេះ អ.ធ.ម បានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីបន្តផ្សព្វផ្សាយដល់មន្រ្ដីនគរបាលជាតិតាមអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្នុងគោលបំណងជំរុញឱ្យអនុវត្ដការសុំច្បាប់ឈប់សម្រាកតាមប្រព័ន្ធឌីជីថលទាំងក្នុងប្រទេស និងក្រៅប្រទេស មានលក្ខណៈងាយស្រួល ឆាប់រហ័ស និងកាត់បន្ថយនីតិវិធី ដែលពីមុនមានរយៈពេលយូរក្នុងការចេញលិខិតអនុញ្ញាតច្បាប់ ស្របតាមលិខិតបទដ្ឋានដែលបានកំណត់ ក្នុងនោះរួមមាន ៖

-  អនុក្រឹត្យលេខ១៧៦ អនក្រ.បក ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ស្ដីពីការការសុំច្បាប់និងអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្ដីនគរបាលជាតិ

-  ប្រកាសលេខ៦៧១៧ ប្រក ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្រ្ដីនគរបាលជាតិ

-  សេចក្ដីជូនដំណឹងលេខ៣២៣០ សជណ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ស្ដីពី ការដាក់ឱ្យប្រើកម្មវិធីវត្ដមាន(VATTMEAN) ក្នុងការសុំច្បាប់និងអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ និងសុំច្បាប់ឈប់ដើម្បីចេញទៅក្រៅប្រទេសសម្រាប់មន្រ្ដីនគរបាលជាតិកម្ពុជា

-  សេចក្ដីណែនាំលេខ០៥៤ សណន ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ស្ដីពី ការគ្រប់គ្រងប្រព័ន្ធទិន្នន័យនិងកម្មវិធីវត្ដមាន សុំច្បាប់និងអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្រ្ដីនគរបាលជាតិកម្ពុជា តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ 


ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ អគ្គនាយក បានបញ្ជាក់បន្ថែមថា កម្មវិធីវត្តមាន(VATTMEAN) គឺជាប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ប្រើសម្រាប់គ្រប់គ្រងវត្តមានមន្រ្តីនគរបាលជាតិ សុំច្បាប់ឈប់សម្រាកគ្រប់ប្រភេទ និងសុំច្បាប់ឈប់ដើម្បីចេញទៅក្រៅប្រទេស បង្កើតឡើងតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ណែនាំដល់អគ្គនាយកដ្ឋានធនធានមនុស្ស សិក្សាបង្កើតកម្មវិធីវត្តមានមហាផ្ទៃ ដោយមានកិច្ចសហការល្អជាមួយអគ្គនាយដ្ឋានបច្ចេកវិទ្យាឌីជីថល និងអង្គភាពពាក់ព័ន្ធ ហើយបានដាក់ឱ្យដំណើរការកម្មវិធីនេះរួចរាល់ព្រមទាំងបានសហការជាមួយអង្គភាពពាក់ព័ន្ធ ចុះបង្ហាត់បង្រៀនដល់មន្រ្តីទទួលបន្ទុកការងារបុគ្គលិកនិងអ្នកពាក់ព័ន្ធ បានបញ្ចប់នៅថ្នាក់ក្រសួងរួចហើយ និងបន្តសហការចុះបង្ហាត់បង្រៀនមន្រ្តីទទួលបន្ទុកការងារបុគ្គលិកនិងអ្នកពាក់ព័ន្ធនៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជាបន្តបន្ទាប់ទៀត។


ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ អគ្គនាយក បានផ្ដាំផ្ញើដល់អង្គប្រជុំដូចខាងក្រោម៖

១. ស្នើតំណាងអង្គភាពពាក់ព័ន្ធទាំងអស់ ជំរុញដល់មន្រ្ដីក្រោមឱវាទប្រើប្រាស់កម្មវិធីវត្តមាន(VATTMEAN) ក្នុងការស្នើសុំអនុញ្ញាតច្បាប់គ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិថ្នាក់ក្រសួងមហាផ្ទៃ ដោយពុំចាំបាច់ប្រើប្រាស់លិខិតសុំអនុញ្ញាតច្បាប់ជាលាយលក្ខណ៍អក្សរនោះទេ។


២. ដោយឡែក ចំពោះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅបន្តប្រើប្រាស់ទម្រង់លិខិតតាមបែបបទរដ្ឋបាលជាបណ្ដោះអាសន្ន ដោយរង់ចាំមន្រ្តីជំនាញរៀបចំកម្មវិធីនិងបណ្តុះបណ្តាលការប្រើប្រាស់កម្មវិធីវត្តមាន(VATTMEAN)  សម្រាប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដោយតម្រូវឱ្យបញ្ជូនហត្ថលេខាគំរូ ត្រាអង្គភាពបើមាន និងឈ្មោះអ្នកមានសិទ្ធិអនុញ្ញាតច្បាប់។


៣-  ស្នើជំរុញដល់មន្រ្ដីក្រោមឱវាទប្រើប្រាស់គំរូ «ពាក្យសុំអនុញ្ញាតច្បាប់» តាមគំរូដែលអគ្គនាយកដ្ឋានធនធានមនុស្ស បានផ្ដល់ជូន សម្រាប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។


ប្រភព៖ អគ្គនាយកដ្ឋានធនធានមនុស្ស

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior