

រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសីលាភិរ័ត្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង និងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធធម្មមង្គលសិរីវិសាល អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ស ទិត្យ មាតាបិតាបង្កើតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។









