logo
Header Logo
News Detail
thumbnail
ឯកឧត្តម ម៉ាអុន ម៉ាអូណាត អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤របស់ក្រុមការងារបច្ចេកទេសគណនេយ្យភាពសង្គម (ក.ប.គ.ស.)
42
15-May-2026
National news
Link

ក្រសួងមហាផ្ទៃ ៖ ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជាប្រធាន ក.ប.គ.ស. តំណាងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) បានដឹកនាំកិច្ចប្រជុំលើកទី៤របស់ក្រុមការងារបច្ចេកទេសគណនេយ្យភាពសង្គម (ក.ប.គ.ស.) ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារបច្ចេកទេសមួយចំនួនដូចជា ១). យុទ្ធសាស្រ្តនិរន្តរភាពការងារគណនេយ្យភាពសង្គមថ្នាក់ឃុំ សង្កាត់ ២). ផែនការចាកចេញរបស់គម្រោងគណនេយ្យភាពសង្គម និង៣). បច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនៃការអនុវត្តគណនេយ្យភាពសង្គម។


ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ម៉ាអុន ម៉ាអូណាត ប្រធាន ក.ប.គ.ស. បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការ សម្របសម្រួល និងគាំទ្រពីក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យទទួលបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ ការសម្រេចបាននូវសមិទ្ធផលសំខាន់ៗទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ដើម្បីផលប្រយោជន៍រួម និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្តី កុមារ និងក្រុមជនងាយរងគ្រោះនានា សំដៅលើកកម្ពស់ប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលធានាដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ស្របទៅតាមចក្ខុវិស័យនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លេខាធិការដ្ឋាន គ.ជ.អ.ប. ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ធនាគារពិភពលោកប្រចាំកម្ពុជា អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា អង្គការអុកស្វាមកម្ពុជា អង្គការស្តារកម្ពុជា អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ អង្គការ GIZ និងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ សរុបចំនួន ៤៨រូប ស្រី១៤រូប៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior