logo
Header Logo
News Detail
thumbnail
ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកុមារ និងលោកគ្រូ អ្នកគ្រូ
134
10-Oct-2024
Sub-nation news
Link

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតផ្តល់ជូនអង្គការម្លប់តាប៉ាង និងពិសារអាហារសាមគ្គីជាមួយកុមារ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអង្គការម្លប់តាប៉ាង។


លោកស្រី រ័ត្ន ច័ន្ទផល្គុណ នាយិការអង្កការម្លប់តាប៉ាង បានធ្វើរបាយការស្តីពីសកម្មភាពការងាររបស់់អង្គការធ្វើការងារជាមួយអ្នកទទួលផលដែលជាកុមារ និងយុវជនជាង ៦ ០០០នាក់ និងគ្រួសារជាង ៣ ០០០គ្រួសារ ដោយផ្តល់នូវសេវាកម្មមានដូចជា កម្មវិធីសហគមន៍ កម្មវិធីបញ្ជូនកុមារចូលសាលារៀន កម្មវិធីសុខភាព ថែទាំកុមារមានបញ្ហាសុខភាព កម្មវិធីការពារសិទ្ធកុមារ កម្មវិធីចលនាសុវត្ថិភាពកុមា កម្មវិធីកាត់បន្ថយគ្រោះថ្នាក់គ្រឿងញៀន សុរា និងសេវាកម្មផ្ទះរំចង់ កម្មវិធីអប់រំ សិល្បះ កីឡា កម្មវិធីអនាគត ផ្នែកការងារនិងមុខរបរ កម្មវិធីអប់រំសហគមន៍ កម្មវិធីកុមារពិសេស កម្មវិធីថែទាំជំនួស និងមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ពិធីសំណេះសំណាលថ្ងៃនេះមានកុមារ និងយុវជន និងមនុស្សធំចំនួន ៥៧១នាក់ និងបុគ្គលិកចំនួន ២៣០នាក់។


ឯកឧត្តម ម៉ាង ស៊ីណេត តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូអង្គការម្លប់តាប៉ាង បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ និងមានទឹកចិត្តពោពេញទៅដោយមេត្តា ករុណាប្រកបដោយសេចក្តីស្រលាញ់ ដើម្បីជួយដល់កុមារ កំពុងជួបការលំបាកគ្រប់រូបភាព តាមរយៈការផ្តល់កន្លែងស្នាក់នៅ ការផ្តល់អាហារ និងការសិក្សាអប់រំ ជាដើម។ សកម្មភាពដ៏ប្រសើរថ្លៃថ្លានេះ គឺជាគំរូដ៏វិសេសវិសាលក្នុងការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្ស ជាពិសេសសិទ្ធិកុមារ ព្រមទាំងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។


ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការជាតិ អន្តរជាតិ ជាពិសេសសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រដល់អង្គការម្លប់តាប៉ាង តាមរយៈការបរិច្ចាគថវិកា គ្រឿងឧបភោគបរិភោគ សំលៀកបំពាក់ សំភារៈសិក្សា សំភារៈប្រើប្រាស់ជាដើម ដើម្បីជួយដល់កុមារ រួមចំណែកកសាងសង្គមកម្ពុជា ឆ្ពោះទៅរកភាពរុងរឿង ស្របតាមសេដ្ឋកិច្ចឌីជីថល។

អំណោយរបស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្ដល់ជូនមាន៖ អង្ករ ២តោន មី ១០កេសធំ ត្រីខ ១០កេសធំ និងឧបត្ថម្ភថវិកាជូនបុគ្គលិក លោកគ្រូ អ្នកគ្រូចំនួន ២៣០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០ ០០០រៀល៕


ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior