

ពោធិ៍សាត់៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំង ធ្វើការផ្សព្វផ្សាយដល់លោកនាយក លោកគ្រូអ្នកគ្រូ ក្នុងការសហការ ចុះផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់សិក្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់ ដែលគ្រប់អាយុ និងមិនទាន់មានអត្តសញ្ញាណប័ណ្ណ ដើម្បីបានយកទៅប្រើប្រាស់ឲ្យបានទាន់ពេលវេលា។
ការចុះផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណនេះ កម្លាំងជំនាញនឹងបន្តធ្វើចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែសីហា នៅបរិវេណ នៃសាលាវិទ្យាល័យពោធិ៍សាត់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់












