

កំពង់ត្រឡាច៖ នៅព្រឹកថ្ងៃអង្គារ ទី ៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងជាប្រធានក្រុមការងារទី១៦ តាមដានការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយចលនាប្រឡងប្រណាំង និងតាមដានការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ តាមបណ្តាស្រុកក្នុងខេត្តកំពង់ឆ្នាំង ដែលប្រព្រឹត្តទៅនៅសាលាស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី១៦ ឯកឧត្តម អគ្គលេខាធិការរង គ.ជ.ប.ជ លោក អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំង លោក លោកស្រី អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក និងតំណាងកងកម្លាំងថ្នាក់ស្រុកទាំងបីប្រភេទ និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ សរុប១៩៤រូប (ស្រី១៤រូប)។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ប្រចាំឆមាទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រមទាំងលើកបញ្ហាប្រឈម និងដំណោះស្រាយ។








