

នៅថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការបច្ចេកទេសរៀបចំប្រព័ន្ធគ្រប់គ្រង និងផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រីរាជការ មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលបានបណ្ដេញចេញពីក្របខណ្ឌ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញផងដែរ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

























