logo
Header Logo
News Detail
thumbnail
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនា បូកបី
47
01-Jul-2024
National news
Link

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនា បូកបី

នាថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាមានិតឡាវ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងជាប្រធាន SOMTC-កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនា បូកបី ចិន ជប៉ុន កូរ៉េ អូស្រ្តាលី អាមេរិក EU ឥណ្ឌា នូវែលណេឡង់ និងកាណាដា។

បន្ថែមពីនេះ ក្នុងនាមជាប្រទេសសម្របសម្រួលជាមួយសហព័ន្ធរុស្ស៊ី ឯកឧត្តមនាយឧត្តមសេនីយ៍ បានធ្វើជាសហប្រធានជាមួយរុស្ស៊ី ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ SOMTC + រុស្ស៊ី លើកទី១៦។ ក្នុងកិច្ចប្រជុំ ប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនា បានផ្លាស់ប្ដូរទស្សនទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនកន្លងមក និងពិភាក្សាបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ស្របតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់ ASEAN SOMTC និងប្រទេសដៃគូនីមួយៗ។

ក្រៅពីចូលរួម និងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំផ្លូវការខាងលើ ឯកឧត្តមនាយឧត្តមសេនីយ៍ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឧត្តមមន្ត្រីនៃប្រទេសចំនួន ៤ ដូចខាងក្រោម៖

១.​ លោក Hyung Won KIM ប្រធាននាយកដ្ឋានកិច្ចការព្រហ្មទណ្ឌអន្តរជាតិ ក្រសួងយុត្តិធម៌ នៃសាធារណៈរដ្ឋកូរ៉េ។ ភាគីទាំងពីរ បានពិភាក្សាអំពីបញ្ហានានា ពាក់ព័ន្ធនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ (MLAT) និងការធ្វើបត្យាប័ន រវាងកម្ពុជា និងកូរ៉េ។

២.​ លោក Brandon P.​ Yoder អនុប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀន និងការអនុវត្តច្បាប់អន្តរជាតិ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ភាគីទាំងពីរ បានពិភាក្សាអំពីតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រទេសសម្របសម្រួលជាមួយសហរដ្ឋអាមេរិក (២០២៤-២០២៧) និងការជួយគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ SOMTC ក៏ដូចជាអាស៊ាន លើវិស័យអាទិភាពមួយចំនួន ព្រមទាំងការគាំទ្រដល់ការបណ្ដុះបណ្ដាលការអនុវត្តច្បាប់/វិស័យកិច្ចសហប្រតិបត្តិការនានារវាងអាស៊ាន និងសហរដ្ឋអាមេរិក ។

៣. លោក Vladimir SALOV អនុប្រធាននាយកដ្ឋានទទួលបន្ទុកដោះស្រាយបញ្ហាប្រឈម និងការគំរាមកំហែងថ្មីៗ នៃក្រសួងការបរទេសរុស្ស៊ី។ ភាគីរុស្ស៊ី បានថ្លែងអំណរគុណកម្ពុជា ក្នុងនាមជាប្រទេសសម្របសម្រួលរយៈពេលបីឆ្នាំកន្លងមកនេះ ព្រមទាំងទទួលសំណើរបស់កម្ពុជា បន្តផ្ដល់ការបណ្ដុះបណ្ដាលដល់កងកម្លាំងនគរបាលជាតិកម្ពុជា និងអាស៊ាន។

៤. ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ស៊ុលិណៈ កែវប៉ៈស៊ើត នាយកខុទ្ទកាល័យនៃក្រសួងសន្តិសុខសាធារណៈ និងជាប្រធាន SOMTC-ឡាវ។ ភាគីទាំងពីរ បានពិភាក្សាការងារ និងផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការនានា ក្នុងនាមជាប្រទេសជិតខាង ជាពិសេសការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន ការឆបោកតាមអនឡាញ ការជួញដូរ និងការរត់ពន្ធមនុស្ស៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior