logo
Header Logo
News Detail
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំងនគរបាលជាតិ ឈរជើងតំបន់ការពារព្រំដែនកម្ពុជា-ថៃ
211
11-Jun-2025
National news
Link

នៅព្រឹកថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់អំណោយរបស់ក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។


អំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគរបស់ក្រសួងមហាផ្ទៃ ដែលឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត និងលោកជំទាវ បានប្រគល់ជូន នាឱកាសនោះរួមមាន ៖

១. គណៈបញ្ជាការ ១៨៧ ថវិកា ២០លានរៀល អង្ករ ១៧តោន មី ១៧កេសធំ ត្រីខកំប៉ុង ១៧កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

២. ទីបញ្ជាការភូមិភាគទី៤ ថវិកា ២០លានរៀល អង្ករ ១៦តោន មី ១៦កេសធំ ត្រីខកំប៉ុង ១៦កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៣. វរសេនាតូច លេខ១០៥ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៤. វរសេនាតូច លេខ៧៩៣ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៥. វរសេនាតូច លេខ៧៩៥ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៦. វរសេនាតូចអន្តរាគមន៍ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៧. វរសេនាតូច លេខ៩០៥ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៨. វរសេនាតូច លេខ៧០២ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៩. នគរបាលបេតិកភណ្ឌ ថវិកា ៤លានរៀល អង្ករ ៥តោន មី ៥កេសធំ ត្រីខកំប៉ុង ៥កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

១០. នគរបាលទេសចរណ៍ ថវិកា ២លានរៀល អង្ករ ២តោន មី ២កេសធំ ត្រីខកំប៉ុង ២កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

១១. សិក្ខាកាម (៣គោលដៅ) ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

១២. ក្រុមគ្រូពេទ្យ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល។


ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ក៏បានឧបត្ថម្ភថវិកាបន្ថែមពីលើអំណោយរបស់ក្រសួងមហាផ្ទៃ ដូចខាងក្រោម ៖

១. ទីបញ្ជាការភូមិភាគទី៤ ថវិកាបន្ថែម ចំនួន ៨៥លានរៀល

២. វរសេនាតូច លេខ១០៥ ថវិកាបន្ថែម ចំនួន ៥លានរៀល

៣. វរសេនាតូច លេខ៩៧៣ ថវិកាបន្ថែម ចំនួន ៥លានរៀល

៤. វរសេនាតូច លេខ៩៧៥ ថវិកាបន្ថែម ចំនួន ៥លានរៀល

៥. វរសេនាតូចអន្តរាគមន៍ ថវិកាបន្ថែម ចំនួន ៥លានរៀល

៦. វរសេនាតូច លេខ៩០៥ ថវិកាបន្ថែម ចំនួន ៥លានរៀល

៧. វរសេនាតូច លេខ៧០២ ថវិកាបន្ថែម ចំនួន ៥លានរៀល

៨. នគរបាលបេតិកភណ្ឌ ថវិកាបន្ថែម ចំនួន ៤លានរៀល

៩. នគរបាលទេសចរណ៍ ថវិកាបន្ថែម ចំនួន ៦លានរៀល។


ក្នុងនោះដែរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ចំនួន ២០លានរៀល ដល់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មេបញ្ជាការជួរមុខ និងអតីតមេទ័ពខ្មែរក្រហម ចំនួន ២នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១០លានរៀលផងដែរ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior