

កូរ៉េខាងត្បូង៖ នៅថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងសន្និសីទពិភពលោក លើកទី០៦ ស្តីពីការប្រឆាំងដូប៉ាក្នុងវិស័យកីឡា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៊ូសាន សាធារណៈរដ្ឋកូរ៉េ។
សូមជម្រាបជូនថា សន្និសីទពិភពលោក លើកទី០៦ នេះ មានការអញ្ជើញចូលរួមពីអត្តពលិក និងតំណាងសហគមន៍ប្រឆាំងដូប៉ាប្រមាណ ១ ៥០០នាក់ ដោយពិភាក្សាលើកម្មវិធីប្រយុទ្ធប្រឆាំងដូប៉ាក្នុងវិស័យកីឡាជាសាកល៕


