logo
Header Logo
News Detail
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម
137
09-Sep-2024
National news
Link

ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរជាង ៧លាននាក់ស្មើនឹង ៤១% នៃពលរដ្ឋសរុប ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវញ៉ែម សាខន ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណសាលាបឋមសិក្សាក្របៅចាស់។


ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាល មានសុទិដ្ឋនិយមថា ក្នុងរយៈពេលប្រមាណ៣ទសវត្សរ៍ចុងក្រោយនេះ ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាពជាមួយនឹងការកើនឡើងនៃការប្រើប្រាស់សេវាថែទាំ និងព្យាបាល ដែលធ្វើឱ្យសុខភាពរបស់ពលរដ្ឋ កាន់តែប្រសើរឡើងជាលំដាប់។ ជាក់ស្តែងតាមរយៈឯកសារផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ បានបង្ហាញនូវសូចនាករមួយចំនួនដែលបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែងនូវវឌ្ឍនភាពវិស័យសុខាភិបាលនៅកម្ពុជា ដើម្បីថែទាំសុខភាពប្រជាពលរដ្ឋ ការកើនឡើងជាលំដាប់នៃអាយុរំពឹងរស់របស់ពលរដ្ឋ និងការធ្លាក់ចុះអត្រាមរណភាពមាតា ទារក និងកុមារ។ ទន្ទឹមនេះ ប្រព័ន្ធគាំពារសុខភាពសង្គម ក៏ត្រូវបានរៀបចំដាក់ឱ្យអនុវត្ត និងពង្រីកវិសាលភាពជាបន្តបន្ទាប់ដែលបច្ចុប្បន្នពលរដ្ឋប្រមាណជាង ៧លាននាក់ ឬស្មើនឹងប្រមាណ ៤១% នៃពលរដ្ឋសរុប តាមរយៈមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។


ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រសាសន៍សួរសុខទុក្ខ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងទាំងអស់ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈគោលការណ៍អនាម័យរបស់ក្រសួងសុខាភិបាល និងចូលរួមត្រួតពិនិត្យសុខភាពឱ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញវិជ្ជាជីវៈ ដើម្បីទទួលបានសុខភាពកាន់តែល្អប្រសើរឡើងទាំងវ័យកុមាររហូតដល់វ័យជរា។


ក្រៅពីការងារថែទាំសុខភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណនិងការកោតសរសើរជូនចំពោះប្រជាពលរដ្ឋអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រៃវែង ដែលបានរួមកម្លាំងសាមគ្គីគ្នា ចូលរួមធានាការពារសុខសន្តិភាពតាមរយៈការទប់ស្កាត់ល្បិចកលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមជុ្រលនិយមមួយក្តាប់តូចនៅក្រៅប្រទេសផងដែរ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior