logo
Header Logo
News Detail
thumbnail
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញធ្វើបទបង្ហាញស្តីពីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅកាន់អង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
455
13-Feb-2025
National news
Link

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញធ្វើបទបង្ហាញស្តីពីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅកាន់អង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។


សូមបញ្ជាក់ជូនថាកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកយកមកធ្វើការជម្រាបជូនទៅកាន់អង្គសន្និបាត រួមមាន០៣ដំណាក់កាលដូចខាងក្រោម៖

ដំណាក់កាលទី១៖

- ការដោះស្រាយបាននូវបញ្ហាបំណុលសាច់ប្រាក់និងកង្វះសាច់ប្រាក់ដ៏រ៉ាំរ៉ៃ

- ការបង្កើតគណនីទោលរតនាគារជាតិដើម្បីងាយស្រួលក្នុងការគ្រប់គ្រងចំណូល ចំណាយ និងសាច់ប្រាក់

-ការធ្វើទំនើបកម្មច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០០៨

-ការកែទម្រង់កិច្ចលទ្ធកម្មសាធារណៈ និងការបង្កើតប្រព័ន្ធត្រួតពិនិត្យនិងសវនកម្ម

ដំណាក់កាលទី២៖

-ការដាក់ឱ្យអនុវត្តប្រព័ន្ធធនាគារសម្រាប់ការបើកផ្តល់ប្រាក់បៀវត្សមន្ត្រីរាជការ

-ការពង្រីកអង្គភាពសវនកម្ម

-ការអភិវឌ្ឍប្រព័ន្ធ FMIS ជំហានទី១ នៅឆ្នាំ ២០១៤ និងជំហានទី២ នៅឆ្នាំ២០១៧ ការសាកល្បងអនុវត្តប្រព័ន្ធថវិកាកម្មវិធីនៅក្រសួងចំនួន ៨

ដំណាក់កាលទី៣៖

-ការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តគន្លឹះៗ÷RMS2, BSRS, SNA BSRS, PIMSRS, PPSRS, FMIS Blueprint

-ការដាក់ឱ្យអនុវត្តច្បាប់គន្លឹះៗ៖ ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ច្បាប់ស្តី ពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ច្បាប់ស្តីពីមូលបត្ររដ្ឋ ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែន ធនាគារ ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior