logo
Header Logo
News Detail
thumbnail
ឯកឧត្តម សរ សិទ្ធ អញ្ជើញដឹកនាំប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀង ស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងការប្រកួតកីឡាទូក ''ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា'' លើកទី៣ ឆ្នាំ២០២៦  
37
09-Jul-2026
National news
Link

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀង ស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៥ និងការប្រកួតកីឡា ទូក''ង'' ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ''ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា'' លើកទី៣ ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

 

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ឯកឧត្តម ញ៉ែម សារី អភិបាលរង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

 

ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការអនុប្រធានទី ២សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងត្រៀមទុកដើម្បីសាងសង់អគារស្នាក់នៅ និងកន្លែងហ្វឹកហាត់ របស់កីឡាករ កីឡាការិនីទូកកម្ពុជា ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀងផងដែរ។

 

បន្ថែមលើនេះ ឯកឧត្តម សរ សិទ្ធិ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត  ​សុខា និងលោកជំទាវ កែ សួនសុភី ឧបត្ថម្ភ ដល់គ្រូបង្វឹកគ្រូជំនួយ និងកីឡាករ-កីឡាការិនីទូកកម្ពុជា មានជាអាទិ៍៖ ថ្នាំបាញ់មូស ថ្នាំដុះធ្មេញ សាប៊ូដុះខ្លួន កន្លែងជូតខ្លួន ទឹកពិសាបរិសុទ្ធ ព្រមទាំងថវិការមួយចំនួនផងដែរ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior