logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
128
08-Apr-2025
Sub-nation news
Link

ព្រៃវែង៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម សួនសុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។ 


ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន មានប្រសាសន៍លើកឡើងថា លើការងារសន្តិសុខសណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ជារួម រក្សាការពារបានយ៉ាងល្អប្រសើរ ដែលកើតចេញពីការយកចិត្តទុកដាក់អនុវត្តជាប់ជាប្រចាំនូវបណ្តាវិធានការនានា ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនៅគ្រប់មូលដ្ឋាន និងត្រូវបន្តយកចិត្តទុកដាក់ក្នុងការចាត់វិធានការទប់ស្កាត់បទល្មើសនានា និងសកម្មភាពអសកម្មមួយចំនួន សំដៅ បង្កលក្ខណៈសុខដុមរម្យនាដល់ការរស់នៅ និងការប្រកបមុខរបរក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានល្អ ប្រសើរ។ 


ឯកឧត្តមសន្តិបណ្ឌិត ក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគបាលខេត្ត ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងគ្រឿងញៀន បង្ក្រាបក្មេងទំនើង ល្បែងស៊ីសង និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាមួយនោះបានជំរុញនូវការផ្សព្វផ្សាយ និងការៀបចំវេទិការសាធារណៈនៅមូលដ្ឋាន ដើម្បីបង្កើននូវការស្រឡាញ់ជឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព និងបានស្ម័គ្រចិត្តចូលរួមក្នុងចលនាប្រជាការពារ យាមកាមការពារភូមិ ឃុំ។ 


លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លើកឡើងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ដឹកនាំ- បានជំរុញសកម្មភាពការងាររបស់ក្រុមលេខាធិការដ្ឋាន-ក្រុមសេនាធិការ និងក្រុមការងារខេត្ត ចុះ តាមមូលដ្ឋាន ឃុំ-សង្កាត់ បន្តការងារដឹកនាំត្រួតពិនិត្យ កែលម្អការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់ថ្នាក់ ស្រុក/ក្រុង ឃុំ-សង្កាត់ តាមផែនការសកម្មភាព និងទិសដៅ ត្រូវអនុវត្ត- បានបន្តបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារត្រួតពិនិត្យសកម្មភាពក្រុមប្រចាំការអចិន្ត្រៃយ៍ នៅសាលាខេត្ត-ស្រុក-ក្រុង ក៏ដូចជាកម្លាំងក្រុមអន្តរាគមន៍ នៅថ្នាក់ ខេត្ត-ស្រុក-ក្រុង (នគរបាល, អាវុធហត្ថ, យោធា) ពិសេសនៅថ្នាក់ ឃុំ-សង្កាត់ និងបានជំរុញសកម្មភាពក្រុមការងារចុះមូល ដ្ឋាន ឃុំ-សង្កាត់ របស់គណៈបញ្ជាការឯកភាពខេត្ត រួមជាមួយក្រុមការងារគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក-ក្រុង បានចុះធ្វើការងារត្រួតពិនិត្យពង្រឹង ក្រុមប្រជាការពារធ្វើសកម្មភាពចូលរួម យាមកាមការពារ ភូមិ-ឃុំ និងណែនាំដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាការពារ ទ្រព្យសម្បត្តិ មានកន្លែង ទុកដាក់សុវត្ថិភាព ត្រួតពិនិត្យ និងពង្រឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលបង្កើនសកម្មភាព ចុះប្រចាំការជាមួយក្រុមប្រជាការពារ អាជ្ញាធរមូលដ្ឋានរួមធ្វើសកម្មភាពយាមកាមពេលយប់៕


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior