

កំពង់ឆ្នាំង៖ នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធាក្រុមប្រឹក្សាខេត្ត លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត និងឯកឧត្តម លោកជំទាវ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងមេឃុំចៅសង្កាត់ផងដែរ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង









