logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំក្រុងពាលី សុំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តនាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
838
29-Mar-2025
Sub-nation news
Link

ខេត្តស្ទឹងត្រែង៖ពិធីក្រុងពាលីដើម្បីរៀបចំទីតាំងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី២០២៥ក្នុងខេត្តស្ទឹងត្រែង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត។ការរៀបចំធ្វើពិធីក្រុងពាលីរបស់រដ្ឋបាលខេត្តស្ទឹងត្រែងនាពេលនេះធ្វើឡើងដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើនរៀបចំសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ ២០២៥ ដែលបានធ្វើឡើងនៅលើទីលាននាគជ័យ មុខសាលាខេត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តជាច្រើនទៀត ព្រមទាំងប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកអភិបាលក្រុងស្រុកចូលរួមផងដែរ។


ថ្លែងក្នុងឱកាសដឹកនាំប្រជុំផ្ទាល់ស្តីពីការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនាកាលពីសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តនិងរៀបចំព្រឹត្តិការណ៍ស្ទឹងត្រែង សង្រ្កាន ឆ្នាំ២០២៥ ឱ្យមានភាពអធិកអធម ដែលនិងចាប់ផ្តើមបដិសន្ធិឡើងនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថាការរៀបចំព្រឹត្តិការណ៍សង្រ្កាន គឺអនុវត្តតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលនៅខេត្តស្ទឹងត្រែង នឹងនាំមកនូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ មួយវិញទៀតដើម្បីបង្ហាញពីភាពផុលផុសនៃការចូលរួមយ៉ាងសកម្ម ក្នុងព្រឹត្តិការណ៍មហាសង្រ្កានរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាកំពុងរៀបចំនូវឯកសារមួយចំនួនដាក់បញ្ជូលទៅអង្គការយូណេស្កូ គឺដាក់សង្រ្កានរបស់ខ្មែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលថ្នាក់ដឹកនាំរបស់យើងកំពុងតែរៀបចំនូវរបាយការណ៍ ជាវត្ថុតាងទាំងអស់ដែលមាន យកទៅបង្ហាញនូវអង្គការយូណេស្កូ។ ហើយនៅឆ្នាំនេះផងដែរគឺមានការរៀបចំសង្រ្កានធំនៅខេត្តសៀមរាប និងបណ្តាខេត្តទាំងអស់គឺរៀបចំព្រមៗគ្នានៅថ្ងៃចូលឆ្នាំថ្មីនេះតែម្តង។


ឯកឧត្តម ប្រធានគណៈកម្មាធិការបានបញ្ជាក់ផងដែរថា ការរៀបចំដង្ហែ ស្ទឹងត្រែង សង្រ្កាន គឺចាប់ផ្តើមពីរង្វង់មូលព្រះភិរុណ រហូតដល់វេទិកានាគជ័យ មុខសាលាខេត្តស្ទឹងត្រែង ដែលជាទីតាំងប្រារព្ធពិធី។រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺមហាជននិងចូលមកកម្សាន្តសប្បាយ ចាប់ពីរង្វង់មូល ជ័យវរ្ម័នទី៧ រហូតដល់ទីតាំងទីលានតេជោសន្តិភាព ដូចជាលេងល្បែងប្រជាប្រិយខ្មែរ និងល្បែងកម្សាន្តជាច្រើនទៀត ដែលបានប្រព្រឹត្តិទៅឱ្យមានភាពអធិកអធម។គួរឱ្យដឹងផងដែរថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មហាសង្រ្កាន និងចូលមកដល់នៅថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៤ និង៤៨នាទីព្រឹក ៕


ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior