

វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេស កម្ពុជា បានចាត់ទុកជាបុណ្យជាតិ។ ជាងនេះទៀត ប្រទេសជិត ២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័ត និង ទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩។ ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺការ ប្រសូត, ការត្រាស់ដឹង, និងការចូលនិព្វាន។ រហូតមកដល់ពេលនេះ ព្រះសម្មាសម្ពុទ្ធ បានរលត់ សង្ខារអស់រយៈពេល ២៥៦៩ឆ្នាំហើយ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
