logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២​ ក្រោមប្រធានបទ "បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល"
190
04-Dec-2024
Sub-nation news
Link

កំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២​ ក្រោមប្រធានបទ "បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល" ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវលើកទឹកចិត្តនិងផ្តល់ឱកាសឱ្យជនមានពិការភាព​ ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឱ្យបានចូលបម្រើការងារដោយគ្មានការរើសអើង។ឯកឧត្ដម អភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ​ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃដែលមានចែង ក្នុងច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ​ផងដែរ​ ។


ឯកឧត្ដម អភិបាលខេត្ត​ បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់​ ត្រូវបន្តជម្រុញការសម្ភាសន៍កំណត់អត្តសញ្ញាណកម្ម និងចែកបណ្ណសម្គាល់ជនមាន ពិការភាព ឱ្យបានគ្រប់ៗគ្នា និងណែនាំឲ្យជនមានពិការភាពដែលមានបានបណ្ណសម្គាល់ស្ថិតក្នុង គ្រួសារមានបណ្ណសមធម៌ ទៅចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅតាមរដ្ឋបាលឃុំ សង្កាត់ ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍នានា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។


ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ក្នុងខេត្តកំពង់ចាម ជនមានពិការភាពដែលបានកំណត់អត្តសញ្ញាណកម្ម សរុបចំនួន ១៧,៣៦១នាក់ ក្នុងនោះ ជនមានពិការភាពទទួលបានបណ្ណសម្គាល់ សរុបចំនួន ១២,៩០៧នាក់ និងជនមានពិការភាពស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌​ ចំនួន ៤,៦៤៦នាក់ ក្នុងនោះជនមានពិការភាព​ ចំនួន ១,៧៩៥នាក់ បានចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុង កញ្ចប់គ្រួសារទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល​។


ប្រភព៖រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior