logo
Header Logo
News Detail
thumbnail
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីពន្ធនាគារនារីដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”
321
04-Mar-2025
National news
Link

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារទី០៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីពន្ធនាគារនារី ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនន ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”។កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ ប្រធានពន្ធនាគាររាជធានី-ខេត្ត ព្រមទាំងមន្រ្តីនារី នៃអគ្គនាយកដ្ឋានពន្ធនាគារជាច្រើនរូបទៀតផងដែរ។ 

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក បានមានប្រសាសន៍បញ្ជាក់ថា ការប្រារព្ធទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមត្ថភាពនិងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជាហើយក៏ផ្តោតសំខាន់ លើការលើកកម្ពស់ផលជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពសមិទ្ធផល បញ្ហាប្រឈម ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្តនិងវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប។ 

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក ក៏បានកោតសរសើរនិងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អជាច្រើនជូនអង្គភាពរៀងៗខ្លួន ហើយក៏បន្តពង្រឹងសមត្ថភាព ធ្វើការដោយមានសាមគ្គីភាពផ្ទៃក្នុងដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរផងដែរ។


ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក បានផ្តល់អនុសាសន៍មួយចំនួនចំពោះមន្រ្តីពន្ធនាគារជានារីទាំងអស់ដើម្បីយកទៅអនុវត្តន៍និងពង្រឹងសមត្ថភាពរបស់ខ្លួនដោយក្នុងនោះរួមមាន៖

-សូមបន្តបំពេញតួនាទីជាអ្នកគ្រប់គ្រងគ្រួសារក្នុងនាមជាមាតា ជាភរិយា ជាកូនស្រី ជាបងស្រី ជាប្អូនស្រី សម្រាច់ឱ្យបាននូវបរិយាកាស និងភាពបត់បែងក្នុងគ្រួសារសង្គមជាតិ ព្រមទាំងជៀសឱ្យផុតពីបញ្ញាហិង្សាក្នុងគ្រួសារគ្រប់ទម្រង់។ 

-សូមមន្រ្តីជានារីទាំងអស់បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ពង្រឹងបន្ថែមនូវសមត្ថភាពវិជ្ជាជីវៈភាពជាអ្នកដឹកនាំចូលរួមចំណែកក្នុងការបំពេញបេសកកម្ម បម្រើឧត្តមប្រយោជន៍ជាតិ និងមាតុភូមិស្របតាមគោលនយោបាយលើកកម្ពស់ភាពជាយេនឌ័រនូវកម្ពុជាដែរបានកំណត់ថាស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចនិងសង្គមជាតិ។

-សូមស្នើរដល់អង្គពិធីជាពិសេសប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ធ្វើការរៀបចំផ្សព្វផ្សាយស្មារតីនៃទិវាអន្តរជាតិនារី ៨មីនា ដើម្បីបង្ហាញពីមតិគាំទ្រ គាំពារ និងបន្តការចូលរួមគ្រប់សកម្មភាពក្នុងការលើកកម្ពស់សមត្ថភាពយេនឌ័រដូចប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”៕ 



ដោយ៖  អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior