logo
Header Logo
News Detail
thumbnail
អនុគណៈកម្មការផ្តល់ពាក្យ និងទទួលពាក្យ ចាប់ផ្តើមដំណើរការផ្តល់ និងទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ដើម្បីចូលសិក្សានិងក្លាយជានាយនគរបាលនិងនាយនគរបាលរងបន្ដវេនសម្រាប់ឆ្នាំ២០២៤
2K
25-Nov-2024
National news
Link

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានគណៈកម្មការ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅនៃដំណើរការផ្តល់ពាក្យ និងទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ដើម្បីចូលសិក្សានិងក្លាយជានាយនគរបាលនិងនាយនគរបាលរងបន្ដវេន ក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ។


សូមបញ្ជាក់ថា បណ្ឌិត្យសភានគរបាលកម្ពុជា មានទីតាំងស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ផ្លូវជាតិលេខ១ ចម្ងាយ២៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។


ក្រោមដំបូលនៃសុខសន្តិភាពនិងការអភិវឌ្ឍក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ បានបន្តដាក់ចេញនូវការងារកំណែទម្រង់ធនធានមនុស្សជាបន្តទៀត ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពលវិជ្ជមាន ទស្សនវិស័យជឿនលឿន មានការគាំទ្ររបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក «មនុស្ស» ជាអាទិភាពទី១ ក្នុងចំណោមលំដាប់អាទិភាពផ្សេងទៀត គឺ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។


ក្នុងន័យនេះ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងនូវមូលធនមនុស្សថ្មីបន្តវេន ដើម្បីបំពេញភារកិច្ចស្នូលនៅតាមរចនាសម្ព័ន្ធនៃអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រកបដោយ និរន្តរភាពនិងចីរភាព៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior