logo
Header Logo
News Detail
thumbnail
ឯកឧត្តម វ៉ី សំណាង នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋទីទ័លក្រចំនួន ៥៥គ្រួសារ នៅស្រុកត្រាំកក់
233
23-Oct-2024
Sub-nation news
Link

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និង លោក មាស ខេមរ៉ាប្រធានធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) សាខាខេត្តតាកែវ និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកត្រាំកក់ខេត្តតាកែវ បាននាំអំណោយមនុស្សធម៌របស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank) ផ្ដល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ មកចែកជូនគ្រួសារប្រជាពលរដ្ឋទីទ័លក្រងាយរងគ្រោះចំនួន៥៥គ្រួសារ មកពីឃុំអង្គតាសោមចំនួន ២៥គ្រួសារនិងឃុំញ៉ែងញ៉ងចំនួន ៣០គ្រួសារ ដែលពិធីនេះរៀបចំនៅបរិវេណវត្តគុស ភូមិក្រញូង ឃុំញែងញ៉ង  ស្រុកត្រាំកក់ ខេត្តតាកែវ។        

     

ឯកឧត្តម វ៉ី សំណាង បានបន្ត នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ថាបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យតាមរយះ ការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ គោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសអនុវត្តវិធានការ (បីការពារ បីកុំ និងពីរចូលរួម ) និងប្រុងប្រយ័ត្នពីជម្ងឺគ្រុនឈាម គ្រុនឈិ ជាពិសេសផ្ដាសាយបក្សីកំពុងកើតមានផងដែរ ហើយឯកឧត្តម ក៏បានលើកអំពីភូមិឃុំសុវត្ថិភាព ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាពជាចម្បង ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងបានផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ ហើយឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រោះចំពោះធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank) ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នាពេលនេះ។ 


ប្រភព ៖រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior