logo
Header Logo
News Detail
thumbnail
ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី និងបញ្ចុះទូក-ង ចូលបឹងតាកែវ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បុណ្យអុំទូកថ្នាក់ខេត្ត
33
29-Oct-2026
Sub-nation news
Link

តាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបត ក្នុងពិធីសែនព្រេនក្រុងពលី បួងសួងសុំសេចក្តីសុខសប្បាយ និងបញ្ចុះទូក-ង ចូលក្នុងផ្ទៃទឹក ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលរួមប្រកួតប្រជែង ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កម្រិតខេត្តតាកែវ នាពេលខាងមុខនេះ។


ពិធីនេះត្រូវបានរៀបចំឡើងទៅតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា ការពារ និងប្រាសចាកផុតពីគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងជាការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅដល់កីឡាករចំណុះទូកទាំងអស់ ឱ្យមានស្មារតីសាមគ្គីភាព កម្លាំងកាយចិត្តមាំមួន និងទទួលបានជ័យជម្នះក្នុងការប្រកួត។


ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក និងបងប្អូនកីឡាករទាំងអស់ ដែលបានខិតខំហ្វឹកហាត់យ៉ាងសកម្ម ដើមី្បត្រៀមខ្លួនចូលរួមបម្រើអារម្មណ៍ទស្សនិកជន និងដណ្តើមជ័យជម្នះ ។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើឱ្យកីឡាករទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ ប្រកាន់ខ្ជាប់នូវវិន័យ ស្មារតីកីឡា និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីទាញយកលទ្ធផលល្អប្រសើរ និងបង្កើតបរិយាកាសរីករាយក្នុងព្រឹត្តិការណ៍ប្រពៃណីជាតិមួយនេះ ៕


ប្រភពៈរដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior