

សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោក ស៊ុំ សំអន នាយកសាខាកាកបាទ ក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយ ពីកាកបាទក្រហម វិជ្ជាសង្គ្រោះ បឋម និងការអប់រំសុខភាព ជូនដល់នាយនគរបាល នគរបាលរង និងពលនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកស្នងរង លោកនាយ-នាយរងការិយាល័យ ដែលពាក់ព័ន្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០០ និងលោកនាយប៉ុស្ត៍ការពារទាំង ៦ នៃការិយាល័យនគរបាលការពារបេតិកភណ្ឌ សរុបចំនួន ១៥៣នាក់ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប








