logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងសេចក្តីសម្រេចស្តីពីការរៀបចំ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៦» ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
120
17-Mar-2026
Sub-nation news
Link

តាកែវ ៖ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៦»។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការចំណុះរដ្ឋបាលសាលាខេត្ត មេបញ្ជាការ កងកម្លាំងទាំង ៣ប្រភេទ លោកអភិបាល-អភិបាលរងក្រុង/ស្រុកទាំង១០ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត សាខាគយ និងរដ្ឋាករខេត្ត ព្រមទាំងតំណាង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)ខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងត្រៀម លក្ខណៈឱ្យបានរួចរាល់ និងបង្កលក្ខណៈ សប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាស ត្រៀមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ ព្រមជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញ នូវគោលការណ៍ ណែនាំសំខាន់ៗ ដល់គណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធ ទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាឱ្យបាននូវ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយបង្កើនការយក ចិត្តទុកដាក់ខ្ពស់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ការរៀបចំសោភ័ណភាព មានការតុបតែងលម្អតាមដងផ្លូវ និងទីតាំងប្រារព្ធពិធីឱ្យមានភាពទាក់ទាញ ស្រស់ស្អាត និងមានការរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងសិល្បៈ និងការកម្សាន្តនានា ដើម្បីលើកកម្ពស់វប្បធម៌ជាតិ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ ធ្ងន់លើការបម្រើសេវាសាធារណៈ និងការសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ដែលនឹងមកកម្សាន្តនៅក្នុង «តាកែវសង្ក្រាន្ត ឆ្នាំ២០២៦» ឱ្យមានភាពរលូន និងសប្បាយរីករាយបំផុត៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior