logo
Header Logo
News Detail
thumbnail
ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ( Scammed online) នៅតាមបណ្តារាជធានី-ខេត្ត
784
18-Jul-2024
National news
Link

នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ( Scammed online) នៅតាមបណ្តារាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមជម្រាបជូនដែរថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ( Scammed online) នៅតាមបណ្តារាជធានី-ខេត្ត ដែលមានឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន និងសមាជិកចំនួន១៦រូប។ គណៈកម្មការ ចំពោះកិច្ចនេះ មានភារកិច្ច៖

- បង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញតាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងភូមិសាស្ត្រ បណ្តារាជធានី-ខេត្ត

- ប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ធ្វើការចុះ បង្ក្រាបជាក់ស្តែងតាមគោលដៅដែលបានរកឃើញ​​ និងកំណត់ដោយ ​ប្រធានគណៈកម្មការ។ ក្នុងករណីចាំបាច់ប្រធានគណៈកម្មការអាចប្រើប្រាស់​មន្ត្រីនៃអង្គភាពពាក់ព័ន្ធចំណុះគណៈកម្មការ ចុះសហការ​សម្រប​សម្រួលប្រតិបត្តិការជាក់ស្តែងឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់

- ចាប់បញ្ជូនជនល្មើស និងវត្ថុតាងព្រមទាំងអ្នកពាក់ព័ន្ធទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោសតាមច្បាប់ជា ធរមាន។ ក្នុងករណីជនល្មើស​ជាជនបរទេស អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី ដែលមានចែងក្នុង​ច្បាប់ស្តីពី អន្តោប្រវេសន៍៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior