logo
Header Logo
News Detail
thumbnail
ឯកឧត្តម ឈន សារ៉ាណេ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង នៅស្រុកបូរីជលសារ
65
11-Jul-2026
National news
Link

តាកែវ៖ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅតំបន់ដាច់ស្រយាល និងនៅតាមតំបន់ព្រំដែន ឯកឧត្តម ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សាមួយខ្នង មាន ៥បន្ទប់ ស្ថិតនៅអនុវិទ្យាល័យក្ដុលជ្រំ ក្នុងភូមិក្ដុលជ្រំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ដែលជាតំបន់ជាប់ព្រំដែនប្រទេសវៀតណាម។


ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ឈន សារ៉ាណេ និងឯកឧត្តម វ៉ី សំណាង បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែចាត់ទុកវិស័យអប់រំជាអាទិភាពចម្បងបំផុត។ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការពង្រីកវិសាលភាពសាលារៀនទាំងចំនួន និងកម្រិតសិក្សាឱ្យបានទូទាំងប្រទេស ជាពិសេសនៅតាមបណ្ដាញតំបន់ដាច់ស្រយាល និងតាមបណ្ដោយព្រំដែន ព្រមទាំងកំពុងដុតដៃដុតជើងក្នុងការពង្រឹងគុណភាពអប់រំឱ្យកាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។


ជាមួយគ្នានេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានពាំនាំនូវការផ្ដាំផ្ញើ និងការអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ ត្រូវរួមសហការគ្នាជម្រុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចូលរៀន ត្រូវបញ្ជូនពួកគេឱ្យមកសាលារៀនបានគ្រប់ៗគ្នា។


ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ការបញ្ជូនកូនទៅសាលារៀន គឺពិតជាការសន្សំទ្រព្យសម្បត្តិ និងមរតកដ៏មានតម្លៃបំផុតទុកឱ្យកូនៗនាពេលអនាគត ហើយការសិក្សារនេះមិនត្រឹមតែជួយឱ្យពួកគេទទួលបាននូវចំណេះដឹង និងជំនាញច្បាស់លាស់តាំងពីតូចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបណ្តុះបណ្តាលពួកគេឱ្យក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរ ៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior